តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Jennifer Benson Schuldt

នៅក្រៅទូក

លោក កាត​ស៊ូស៊ីកា ហូគូសៃ(Katsushika Ho​kusai) ស្ថិត​ក្នុង​ចំណោម​សិល្បៈ​ករ ដែល​មាន​ស្នាដៃ​ និង​បាន​ទទួល​ការ​សរសើរ​ច្រើន​ជាង​គេបំ​ផុត ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​ជប៉ុន។ ក្នុង​ចន្លោះ​ឆ្នាំ ១៨២៦ និង​ឆ្នាំ១៨៣៣ គឺ​ពេល​គាត់​នៅ​ចន្លោះ​អាយុ​៦០ ដល់អាយុ៧០ គាត់​បាន​បង្កើត​ស្នាដៃ​វិ​ចិត្រដ៏​ល្អ​បំផុ​ត​ ក្នុង​អាជីព​របស់​គាត់ ដែល​ជា​ផ្ទាំង​គំនូ​រ​ជា​ច្រើន​សន្លឹក​ ដែ​លមា​ន​ចំណង​ជើង​ថា ទស្សនីយភាព​ទាំង​៣៦​យ៉ា​ង នៃ​ភ្នំ​ហ្វូជី ។ ក្នុង​ចំណោមផ្ទាំង​គំនូរ​ពណ៌​ទាំង​នោះ មាន​​រូ​ប​គំនូ​​មួ​យ​ផ្ទាំង ដែល​ជាស្នា​ដៃ​ឯក​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា រលក​យក្ស​នៅ​ខេត្ត​កាណា​ហ្គាវ៉ា(Kanagawa) ។ លោក​ហូគូសៃ​បាន​គូរ​រូប​គំនូ​រនេះ ក្នុង​អំឡុង​ពេ​លគា​ត់​កំពុង​ជួប​បញ្ហា​ហ​រិញ្ញ​វត្ថុ និង​ផ្លូវ​អារម្មណ៍ ហើយ​ក្នុង​រូប​គំនូ​រនេះ គេឃើ​ញមាន​​រលក​យក្សខ្ពស់​​ដូច​ជញ្ផាំងទឹ​ក ដែល​កំពូល​​​វា​បែក​ជា​​ពពុះទឹ​ក មា​នរា​ងដូ​ច​ក្រញ៉ាំ​ពណ៌ស ដែល​ហៀប​នឹង​បោក​សង្កត់​ពី​លើទូ​កវែ​ង​៣គ្រឿ​ង ដែល​មាន​ពេល​ដោយ​អ្នកអុំ នៅ​ខាង​ក្នុង​។

យ៉ាង​​ណា​មិ​ញ បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក ១០៧ ក៏​បា​ននិយាយ​ផង​ដែរ អំពី​មនុស្ស​ដែល​កំពុ​ងជួ​បគ្រោះ​ថ្នា​ក់ នៅ​ឯ​សមុទ្រ។ បទ​គម្ពីរ​នេះ​បាន​ចែង​ថា រល​ក​ទាំង​នោះផា​ត់​ឡើង “ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំ​រៅ” ជា​ហេតុ​បណ្តាល​ឲ្យ “ព្រលឹង​គេ​រ​លាយ​ទៅ ដោយ​សេចក្តី​អន្ត​រាយ​”(ខ.២៦)។ ទីបំផុត នាវិក​ទាំង​នោះ​ក៏បា​នប​ញ្ជូន​សញ្ញា​សូម​ការ​សង្រ្គោះបន្ទាន់ ទៅ​កាន់​ព្រះអ​ម្ចាស់ ហើយ​ទ្រង់​ក៏​បា​នឆ្លើ​យ​តប ដោយ​ធ្វើ​ឲ្យ​សមុទ្រ​មាន​សភាព​ស្ងប់​វិញ ហើយ​ក៏​បាន​នាំ​គេទៅ​ដល់​គោល​ដៅ(ខ.២៨-៣០)។

ពេលយើង​ប្រឈម​មុខ​នឹង​ហេតុការណ៍​ដែល​អស់​សង្ឃឹម យើង​ច្រើន​តែ​​ងា​កទៅ​រក​អ្នក​ដទៃ ដើម្បី​​សុំ​ការ​ណែនាំ និ​ងការ​កម្សាន្ត​ចិត្ត។ ទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ អ្នក​ទាំង​នោះ​ក៏​កំពុង​តែ​នៅ​ក្នុង​ទូក​ជាមួ​យយើ​ង​ដែរ…

ដើរចេញពីការព្រួយបារម្ភ

កាលពីរ​បី​ឆ្នាំ​មុន អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រះ​បន្ទូល ក្នុង​ក្រុម​របស់​យើង បាន​លើក​ទឹក​ចិត្ត​ឲ្យយើង​ទន្ទេញ​បទ​គម្ពីរ ឲ្យ​បាន​មួយជំ​ពូក ហើយ​បាន​ឱ្យយើ​ងសូត្រ​បទ​គម្ពីរ​នោះ ឲ្យ​ក្រុម​ទាំង​មូល​ស្តាប់។ ពេល​នោះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ប្រកែក និង​ត្អូញ​ត្អែ​រនៅ​ក្នុង​ចិត្ត​ថា តើ​ខ្ញុំ​ត្រូវ​សូត្រ​បទ​គម្ពីរ​មួយ​ជំពូក នៅ​ចំពោះមុ​ន​មនុស្ស​គ្រ​ប់គ្នា​ឬ? ខ្ញុំ​មិន​មែន​ជាម​នុស្ស​ពូកែ​ទន្ទេញ​ផង។ ខ្ញុំ​ក៏ឈ្ងោ​ក​មុខ​ចុះ ដោយ​នឹក​ស្រមៃ​ឃើញ​ថា ខ្លួន​ឯង​កំពុង​សូត្រ​ខគ​ម្ពីរ ហើយ​ជា​ប់​គាំង​យ៉ាង​យូរ ខណៈ​ដែ​លគ្រ​ប់គ្នា​កំ​ពុង​មើល​​ខ្ញុំ ទាំង​រង់​ចាំ​ស្តាប់​ពាក្យ​បន្ទាប់ ដែល​ខ្ញុំ​ត្រូវ​សូត្រ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​មាន​ការ​ស្ទាក់​ស្ទើរ នៅ​ក្នុង​ការ​​បើក​ព្រះ​គម្ពីរ រក​មើល​ជំពូក​ណា ដែល​ត្រូវ​ចិត្ត​ខ្ញុំ ដើម្បី​ងាយ​ស្រួល​ទន្ទេញ​។ ខ្ញុំ​ក៏​ចេះ​តែ​បើក​រក​មើល ទី​បំផុត​ខ្ញុំ​ក៏​បាន​បើក​ដល់​ក័ណ្ឌ​គម្ពីរ​ភីលីពជំពូក​៤។

ខ្ញុំ​ក៏​បា​​នអាន​បទ​គម្ពីរ​នេះ​ស្ងា​ត់​ៗ​នៅក្នុង​ចិត្ត ត្រង់​ខ​ដែល​ចែង​ថា “កុំ​ឱ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឱ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នក​រាល់​គ្នា​ ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះគុ​ណ​ផង”(ខ.៦)។ គឺ​នៅពេ​ល​នោះ​ហើយ ដែល​​ខ្ញុំ​បាន​ដឹង​ថា​ជំពូក​ណាត្រូ​វ​ទន្ទេញ និង​ថែម​ទាំង​បាន​ដឹង​ពី​របៀប​ដែល​ខ្ញុំ​អាច​​ដើរចេញ​ពី​ការ​ថប់​បារម្ភ អំពី​កិច្ចការ​ដែ​ល​ត្រូវ​ធ្វើ​នោះ​ទៀត​ផង។

ព្រះ​​ទ្រង់​​មិ​ន​ចង់​ឱ្យ​យើង​រាល់​គ្នា​ព្រួយ​បារម្ភ អំពី​ហេតុ​ការណ៍​ដែល​នឹង​កើតឡើ​ង ​នៅ​ពេល​អនាគត​ឡើយ ពីព្រោះ​ការ​ថប់​បារម្ភ​បង្ខាំង​ការ​អធិស្ឋាន​របស់​យើង។ លោក​សាវ័ក​ប៉ុល​ក៏​បាន​រំឭក​យើង​ផង​ដែរ​ថា យើង​មិន​គួរ​មាន​ការ​ថប់​បារម្ភ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​គួរ​អធិស្ឋាន​ទូល​សូម​ជំនួយ​ពី​ព្រះ​អម្ចាស់​វិញ។ ល្គឹក​ណាយើ​ងប្រើ​វិធី​សាស្រ្តនេះ​ ដើម្បី​ជម្នះ​ការ​ថប់​បារម្ភ នោះ​សេច​ក្តី​សុខ​សាន្តរ​បស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការពារ​ចិត្ត និង​គំនិត​របស់​យើង​រាល់​គ្នា​(ខ.៧)។

មានគេនិយាយលេងថា “បើអ្នកអាចព្រួយបារម្ភបាន ចុះហេតុអ្វីអ្នកមិនអាចអធិស្ឋានបាន?” សំនួរ​នេះ​បាន​បញ្ផាក់​យ៉ាង​ច្បាស់​ថា ការ​ព្រួយ​បារម្ភ​គ្មាន​​ប្រយោជន៍​ដល់​យើង​រាល់​គ្នា​ទាល់​តែ​សោះ…

ពេលគេងមិនលក់ ខ្ញុំអាន​ព្រះបន្ទូល

ពេល​ខ្ញុំ​បើក​ភ្នែក​ព្រឹម​ៗ ខ្ញុំ​ឃើញ​បន្ទប់​គេង នៅ​ងងឹត​នៅឡើយ នោះគឺ​ម​​កពីខ្ញុំ​ក្រោក​ពី​ព្រឹក​ព្រលឹម​ពេក​​ហើយ​។ ខ្ញុំ​ក៏​ដកដ​ង្ហើម​ធំ រួច​តម្រៀប​ខ្នើយ​កើយ ដោយ​សង្ឃឹម​ថា​នឹង​បាន​គេង​វិញ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា មាន​កិច្ចការ​ជា​ច្រើន​សណ្ឋិក ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ចាំបា​ច់​ត្រូវ​ទៅទិ​ញ​គ្រឿង​ទេស ត្រូវ​យក​អាហារ​ទៅ​ឲ្យ​មិត្ត​សំឡាញ់​ម្នាក់ ត្រូវឆ្លើ​យ​តប​សំបុត្រ​អ៊ីមេល ត្រូវ​រៀប​ចំ​ពេល​ណាត់​ជួប​ពេទ្យ ។ល។

ប្រសិន​បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ លំបាក​ហួស​ហេតុ ហើយ​មាន​​ការ​ព្រួយ​បារម្ភ អ្នក​ក៏​ដឹង​ដែ​រ​ថា ខ្លួន​មាន​អារម្មណ៍​យ៉ាង​ណា ពេល​គេង​មិន​លក់ ហើយ​បញ្ឈ​ភ្នែក​មើល​ទៅ​ ពិដាន​នោះ។ អ្នក​និពន្ធ​បទ​ទំនុក​ដំកើង ជំពូក ​១១៩ ក៏​ធ្លាប់​ដក​ពិសោធ​នឹង​បញ្ហានេះ​ផង​ដែរ បាន​ជា​គាត់​​ចែង​​ថា “ទូល​បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូល​បង្គំ​បាន​សង្ឃឹម ដល់​ព្រះ​បន្ទូល​ទ្រង់​” (ខ.១៤៧)។

ព្រះ​ប​ន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ដ៏​​ពិសេស ដល់​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង នៅ​យប់​ដែល​គាត់​គេង​មិន​លក់។ ទោះ​បីជា​គាត់​មិន​អាច​ធ្វើ​ឲ្យ​បញ្ហារ​បស់​គាត់រ​លាយ​សាប​សូន្យ​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាស​ន៍​ថា “ទូល​បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក​ដើម្បី​រំពឹង​គិត​ពីព្រះ​បន្ទូល​ទ្រង់ (ខ.១៤៨)។ នៅ​ពេល​យប់ គាត់​ជញ្ជឹង​គិត​ព្រះបន្ទូ​លទ្រ​ង់ ម្តង​ហើយ​ម្តង​ទៀត ក្នុង​គំនិត​គាត់។ គាត់​បាន​ផ្តោត​ទៅ​លើ​ព្រះ​បន្ទូល ជា​ជាង​ផ្តោត​ទៅ​លើ​កា​រ​ព្រួយ​បារម្ភ។ ការ​នេះ ​បាន​នាំ​ឲ្យ​គាត់​ប្រកា​ស​ថា​ “ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ណាស់” (ខ.៩៧)។

កាល​ណាទុក្ខ​ព្រួយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ ចូរ​ចាំ​ថា​ “ព្រះ​បន្ទូល​នៃ​ព្រះ នោះ​រ​ស់​នៅ ​ហើយ​ពូកែផ​ង”(ហេព្រើរ ៤:១២)។ ចូរ​ជ្រើស​រើស​បទ​គម្ពីរ​ណាមួ​យ មក​ជញ្ជឹង​គិត​ឲ្យបា​ន​ស៊ីជម្រៅ​។…

សត្វស្ទាំង និងសត្វសឹង្ហ

ព្រឹកមួយ​នោះ ខ្ញុំ​មើល​សត្វ​ទន្សាយ​មួយ​ក្បាល កំពុង​ បិច​ស៊ី​ស្មៅ ​នៅ​ទីធ្លា​ក្រោ​យ​ផ្ទះ​ខ្ញុំ។ វា​ជា​សត្វ​ទន្សាយ​ដ៏​តូច​​មួយ ដែល​មាន​រោម​ព៌ណ​ត្នោត​អុច​ៗ និង​មាន​កន្ទុយ​តូច​ពណ៌​ស​ដូច​សំឡី។ រំពេច​នោះ​ស្រា​ប់​តែ​មាន​សត្វ​ស្ទាំង​មួយ​ក្បាល​ហើរ​ទម្លាក់​ខ្លួ​ន​ចុះ​យ៉ាងលឿន​ស្លេវ ដូច​ជា​ផ្លេក​បន្ទោរ។ វា​ក៏​បាន​បើក​ក្រញ៉ាំ​ដ៏​មុត​ស្រួច ដើម្បី​ចាប់​ទន្សាយ​នោះ​ជា​ចំណី។ ប៉ុន្តែ សត្វ​ទន្សា​យ​ដឹង​ខ្លួន ថា​មាន​គ្រោះ​ជិត​មក​ដល់ វា​ក៏​ស្ទុះ​ទៅ​រក​កន្លែង​សុវត្ថិភាព​បាត់ ដោយ​គេច​ផុត​ពី​ក្រញាំ​ស្ទាំង តែ​ពី​របី​ស​ង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ត្រូវ​ចេះ​ប្រ​យ័ត្ន​ប្រយែ​ង ដើម្បី​ឲ្យ​អាច​គេច​ផុង​ពី​ខ្មាំង​សត្រូ​វ​របស់​យើង​បាន គឺ​មិន​ខុស​ពី​សត្វ​ទន្សាយ​ដែល​ដឹង​ខ្លួន​ថា មាន​សត្វ​រំពាកំ​ពុង​វាយ​ប្រហារ ហើយ​ក៏​ប្រញាប់​រត់​រក​កន្លែង​សុវត្ថិ​ភាពឡើយ​។ ដូច​ដែល​មាន​សេចក្តី​ចែង​ថា “អារក្ស​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សឹង្ហ ដើម្បី​នឹង​រក​អ្នក​ណា ដែ​ល​វា​នឹង​ត្របា​ក់​លេប​បាន”(១ពេត្រុស ៥​:៨)។ សាតាំង​ចង់​លេប​ត្របាក់​យើង ដោយ​អូស​ទាញ​យើង​ឲ្យ​ប្រព្រឹត្ត​តាម​វា វា​គ្មាន​សេចក្តី​ពិត​ទាល់​តែ​សោះ(យ៉ូហាន ៨:៤៤) ហើយ​ព្យាយាម​បោក​បញ្ឆោត​យើង(លោកុប្បត្តិ ៣:១)។

ផែន​ការ​ណ៍​រប​ស់​វាប​ង្ហាញ​អំពី​ចរិក​លក្ខណៈ​មិន​ស្មោះ​ត្រង់ និង​ល្បិច​កលរបស់​វា ដែល​ចង់​លេប​ត្របាក់​យើង ពេល​យើង​ភ្លេច​ខ្លួន។ ដើម្បី​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ គ្រីស្ទ​បរិស័ទ​ត្រូវ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ជា​និច្ច(១ពេត្រុស ៥:៨)។ កាល​ណាយើ​ងរ​ស់​នៅ​ដោយ​ប្រុង​ប្រៀប​ខ្លួន​ជា​និច្ច​យ៉ាង​ដូច​នេះ យើង​អាច​មើល​ដឹង ពេល​មាន​សេចក្តី​បង្រៀន​ក្លែង​ក្លា​យ​(១យ៉ូហាន ៤:១-៣ ២យ៉ូហាន ១:៧-១១) និង​យក​ឈ្នះ​សេចក្តី​ល្បួង​បាន​(ម៉ាថាយ ២៦:៤១)។ នៅ​ថ្ងៃ​នេះ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ពួក​ដែល​ចង់​លេប​ត្របាក់​ខាង​វិញ្ញាណរ​បស់​អ្នក។ តើ​វា​កំពុង​តែ​ខ្សិប​ពាក្យ​ភូត​កុហក​អ្វី​ខ្លះ​ ដាក់​ត្រចៀក​អ្នក តើ​វា​ល្បួង​អ្នក​ដោយ​វិធី​ណាខ្លះ​? ចូរ​​តស៊ូ​​នឹ​ង​អារក្ស​​វិ​ញ​ចុះ នោះ​​វា​​នឹង​​រត់​​ចេ​ញ​​​ពី​អ្នក​​រាល់​​គ្នា​​ទៅ(យ៉ាកុប ៤:៧)។_Jennifer…

ការអ្វីដែលត្រូវប្រកាស់

នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ឥ​វ៉ាន់​​រប​ស់អ្ន​កដំ​ណើរ​ជាប្រ​ចាំ ភ្នាក់​ងា​គយ​នៃប្រ​ទេស​ស្វីស​បាន​រក​ឃើញ​ថា ឥវ៉ាន់​នៅ​ក្នុង​វ៉ាលី​​មួយ​នោះ មិន​មែន​ជា​របស់​ធម្មតា​ឡើយ ព្រោះ​វា​ជា​រូប​គំនូរ​ដើម ទាំង​១៤​សន្លឹក ដែល​លោក​ប៉ាប្លូ ពីកាសូ(Pablo Picasso)បាន​គូរ។ ស្នាដៃ​សិល្បះ ដែល​មាន​ក្នុង​សៀវ​ភៅគំ​នូរ ត្រូ​វ​បា​ន​គេប៉ា​ន់ប្រម៉ាណ​ថា មាន​តម្លៃ១,៥ លាន​ដុល្លា តែអ្ន​កដំ​ណើររូ​ប​នោះ បានប​ង្ហាញ​ថា គាត់ “គ្មាន​ពាក្យ​អ្វី​ដើម្បី​ប្រកាស់” ប្រាប់​អជ្ញាធរ​គយ​ឡើយ​។

យើង​ពិបាក​នឹង​យល់​អំពី​របៀប ដែល​នរណា​ម្នាក់​លាក់​សៀវ​ភៅ​គំនូរ​របស់​លោក​ពី​កាសូ ​ក្នុង​អាវ​រងា ហើយ​ឆ្លង​កាត់​អាកាស​យាន្ត​ដ្ឋាន​ ដោយ​សង្ឃឹម​ថា នឹង​គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ។ បុរស​ម្នាក់​នោះ គឺ​ពិត​ជាអ្នក​គេច​ពន្ធ​រូប​គំនូ​​នោះ​មែន។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​មាន​ការ​ប្រកាស់ ដែល​មាន​តម្លៃជាង ការប្រកាស់​អំពី​រូប​គំនូ​រ​របស់លោក​ពីកាសូ​ទៅ​ទៀត! តែ​ជួន​កាល យើង​លាក់​ទុក​រតនៈ​សម្បត្តិ​នៃ​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ នៅ​ក្នុង​ចិត្ត​របស់​យើង ជា​ជាង​ប្រកាស់​ប្រាប់​អ្នក​ដទៃ ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង។ ព្រះ​យេស៊ូវ​បាន​រំឭក​យើង​ថា “ អ្នក​​រាល់​​គ្នា​​ជា​​ពន្លឺ​​​នៃ​​លោកីយ៍”(ម៉ាថាយ ៥:១៤)។ យើង​ក៏​ត្រូវ​មាន​បំណ​ងឆ្លុះ​ប​ញ្ចាំង​ឲ្យ​គេ ឃើ​ញសិ​រីល្អ​ព្រះ ដើម្បី​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ថា ពួក​គេ​ត្រូវ​ការ​ទ្រង់។ ទ្រង់​ក៏បា​ន​ត្រាស​ហៅ​យើង​ឲ្យ ប​ញ្ចេញ​ពន្លឺ ដើម្បី​ឲ្យពួ​ក​គេ​មើល​ឃើញ​ការ​ល្អរ​បស់​យើង ហើយ​សរសើរ​តម្កើង​ព្រះ​វរបិតា ដែល​គង់​នៅស្ថា​នសួ​គ៌(ខ.១៦)។

ពេល​យើង​លាក់​ទុក​សេចក្តីជំ​នឿលើ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា យើង​កំពុង​ប្រថុ​យ​នឹង​ការ​ធ្វើ​ជា​អ្នក​គេច​ពន្ធ​ខាង​វិញ្ញាណ​ហើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​បើក “វ៉ាលី”ខាង​វិញ្ញាណ ដើម្បី ចែ​ករ​តនៈ​សម្បត្តិ​ដល់​អ្នក​ដទៃ ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏ជា​អម្ចាស់។ - Jennifer Benson…

តើខ្ញុំអាចទុកចិត្តអ្នកបានទេ?

យោង​តាម​អ្នក​​ជំនាញ​​ខា​ង​​ការ​សំគាល់​មើល​​​ការ​​ កុហក់​ បាន​ឲ្យដឹ​ង​ថា “តាម​​​ធ​ម្មតា មនុស្ស​យើ​ង​មាន​ទំនោ​ទៅ​រក​ការ​ទុក​ចិត្ត​អ្នក​ដទៃ”។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ មនុស្ស​ម្នាក់​ៗ​មិន​សុទ្ធ​តែ​អាច​ឲ្យ​យើ​ងទុ​ក​ចិត្ត​បាន​ជានិច្ច​ឡើយ។ សញ្ញា​ដែល​បង្ហាញ​ថា នរណា​ម្នាក់​អាច​កំពុង​តែ​និយាយ​កុហក់ មាន​ដូច​ជា ការ​រសាប់​រសល់ ការ​មិន​ហ៊ាន​មើល​ចំ​ភ្នែក​យើង និង​ការ​និយាយ​ឈប់​ៗ ដែល​គួរ​ឲ្យ​កត់​សំគាល់​។ ទោះ​បី​ជាមា​នត​ម្រុយ​ទាំ​ង​នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​នៅ​តែ​​ដា​ស់តឿន​យើង​ថា ការ​​មើល​ឲ្យ​ដឹង​ច្បាស់​ថា មនុស្ស​ម្នាក់​​ជា​មនុស្ស​បោក​ប្រាស់ ឬ​ជា​មនុស្ស​ស្មោះ​ត្រ​ង់ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​​ប៉ុន្មាន​​ទេ។

លោក​យ៉ូស្វេ​ត្រូវ​ការ​ដឹង​ថា តើគាត់​​អាច​ទុក​ចិត្ត​ពួក​សាសន៍​គីបៀន​បាន​ឬ​ទេ។ ពេល​ដែល​សាសន៍​នេះ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យលោ​ក​យ៉ូស្វេ​បំផ្លាញ​នគរ ​ដែល​នៅ​ ជិ​តខា​ង(យ៉ូស្វេ ៩:២៤) ពួក​គេ​ក៏បា​ន​ក្លែង​ខ្លួន​ជា​សាសន៍​ដែល​មក​ពី​ស្រុក​ឆ្ងាយ។ ពួក​គេ​បាន​ធ្វើដំ​ណើរ​មក ដោយ​សំលៀក​បំពាក់​កណ្តាច និង​ស្បែក​ជើង​កញ្ចាស់​ៗ ដោយ​អះអា​ង​ថា “សំលៀក​បំពាក់ និង​​ស្បែ​ក​​ជើ​ង​​យើង​​​​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ”(ខ.១៣)។ ពួក​សាសន៍​អ៊ីស្រាអែល​ក៏​មាន​ការ​សង្ស័យ(ខ.៧) តែ​ពួក​គេ​“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយ​លោក​យ៉ូស្វេ​ក៏​បាន​ចង​ស្ពាន​មេត្រី ជា​មួយ​ពួក​មនុស្ស​បោក​ប្រាស់​ទាំង​នោះ ដោយ​ខ្វះកា​រ​ពិចារណា។

មាន​មនុស្ស​ជា​ច្រើន​ចង់​បាន​ទំនុក​ចិត្ត​ពី​យើង ដែល​អ្នក​ទាំង​នោះមា​នដូច​ជា : អ្នក​លក់​ដូរ ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ ឬ​សមាជិក​គ្រួសារ​ដែល​មិន​សូវ​ស្និទ្ធ​ស្នាលនឹ​ងយើង។ បើ​យើង​ឆ្ងល់​ថា “តើ​ខ្ញុំ​អាច​ទុក​ចិត្ត​អ្នក​នោះ​ទេ?” នោះ​យើង​មិន​គួរ​ឆាប់​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​អ្វីដែល​ហាក់​ដូច​ជា​មាន​ភាព​ត្រឹម​ត្រូវ​ ចំពោះ​យើង​ឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី​ ព្រះបន្ទូលព្រះ(ទំនុកតម្កើង ១១៩:១០៥) ពីមនុស្សដែលគោរពប្រតិបត្តិ​ព្រះ​(សុភាសិត ១១:១៤) និង​ពីទ្រ​ង់​ដោយ​ផ្ទាល់​(យ៉ាកុប ១:៥)។…

ថែមទៀត ថែមទៀត ថែមទៀត

សព្វ​ថ្ងៃ​នេះ កូន​ស្រី​របស់​ខ្ញុំ​កំពុង​រៀន​និយាយ នាង​បាន​ទម្លាប់​ប្រើ​ពាក្យ​មួយ​ ដែល​នាង​ចូល​ចិត្ត​ គឺ​ពាក្យ : ថែមទៀត ។ នាង​និយាយ​ថា “ថែមទៀត” ហើយ​ចង្អុល​ទៅប​ន្ទះ​នុំប៉័ង​ដែល​បាន​លាប​ដំណាប់​ពី​លើ។ នាង​ក៏​បាន​លើក​​​ដៃ​​ឡើង ហើយ​​និយា​យ​​ថា “ថែមទៀត!” ពេល​ដែល​ស្វាមី​របស់​ខ្ញុំ ឲ្យ​កាក់​មួយ​ចំនួន សម្រាប់​ឲ្យ​នាង​សន្សំ​​ក្នុង​កូន​ជ្រូក​របស់​នាង។ នាង​ថែម​ទាំង​និយា​យបញ្ជាក់​ថា “ថែម​ទៀត ប៉ា!” ក្នុង​ពេល​ព្រឹក​ថ្ងៃមួ​យ បន្ទាប់​ពី​ឪពុក​​នាង​ចេញ​ទៅ​ធ្វើ​ការ។

ក្នុង​ចំណោម​យើង​រាល់​គ្នា មាន​មនុស្ស​ជា​ច្រើន​បាន​ក្រឡេច​មើល​ជុំវិ​ញ​ខ្លួន ហើយ​សុំ “ថែមទៀត”។ គួរ​ឲ្យ​ ស្តាយណាស់ ចិត្ត​របស់​មនុស្ស​មិន​មាន​ភាព​ស្កប់​ស្គល់​ចិត្ត​ឡើយ។ យើង​ត្រូវ​ការ​អំណាច​ចេស្តា​នៃ​ព្រះ​គ្រីស្ទ ដើម្បី​វាយ​បំបែ​កភា​ព​មិន​ចេះ​ស្ក​ប់​ស្កល់​នេះ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​ថា “​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​(ឬស្កប់ស្កល់ចិត្ត) ក្នុង​សណ្ឋាន​គ្រប់​យ៉ាង”(ភីលីព ៤:១១)។

ដោយសារ​សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​“ខ្ញុំបានរៀន” នោះ​​ខ្ញុំអាច​ដឹ​ង​ថា គាត់​​មិន​បាន​ប្រឈម​មុខ​ដាក់​ស្ថានភា​ព​នីមួយ​ៗ ដោយ​ទឹក​មុខ​ញញឹម​ជា​និច្ច​ឡើយ។ ដើម្បី​​​រៀន​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ គេ​ត្រូវ​​មាន​ការ​អនុ​​វត្ត​។ នៅ​ក្នុង​ទី​បន្ទាល់​នៃជី​វិត​គាត់ យើង​ដឹង​ថា ជីវិ​ត​រប​ស់គា​ត់​មានកា​រ​ឡើង​ចុះ​ៗ ដែល​រាប់​ចាប់​ពី​ការ​ត្រូវ​ពស់​ចឹក រហូត​ដល់​កា​រជួយ​សង្គ្រោះ​វិញ្ញាញ ហើយ​រាប់​ចាប់​ពី​ការ​ត្រូវ​គេមួ​លប​ង្កាច់ រហូត​ដល់​ការ​បង្កើត​ពួក​ជំនុំ​។ ប៉ុន្តែ គាត់​បាន​អះអា​ង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ ដើម្បី​ចម្អែត​វិញ្ញាណ​របស់​យើង​ឲ្យ​ស្កប់​ស្កល់​។ គាត់​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។ ព្រះ​យេស៊ូវ​បាន​ប្រទា​ន​សាច់​ដុំ​ខាង​វិញ្ញាណ​ដល់​គាត់ ដើម្បីឲ្យ​គា​ត់អា​ចអ​ត់​ធន់​នៅពេ​លខ្វះ​​ខាត ហើយ​ជៀស​វាង​ការ​រអិល​ដួល នៅ​ពេល​មាន​ជា​បរិបូរ។

បើ​អ្នក​ដឹង​ថា…

ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ

ខ្ញុំ​មាន​មិត្ត​ភ័ក្រម្នា​ក់ ដែល​ជា “អ្នក​ជំនាញ” ខាង​កំព្យូ​ទ័រ។ នៅ​ពេល​យប់​មួយ ពេល​ដែល​គ្រួសារ​របស់​យើង កំពុង​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ខ​គម្ពី​រមួ​យ ដែលគា​ត់បា​នបិ​ទ​ពី​លើមូនី​ទ័រ​របស់​កំព្យូទ័រ​គាត់​ គឺ​​បទ​គម្ពីរ​​ដែល​បាន​ចែង​ថា “ខ្ញុំ​​បា​ន​តាំង​​សញ្ញា​​នឹង​ភ្នែក​ខ្ញុំ​ហើយ”(យ៉ូប ៣១:១)។ ជា​ការ​ពិត​ណាស់ គាត់​បា​ន​ដឹង អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង តែ​ម្នាក់​ឯង នៅ​ពី​មុខ​កំព្យូទ័រ ដែល​​បង្ករ​លក្ខណៈ​ងាយ​ស្រួល នៅ​ក្នុង​ការ​បើក​មើល​រូ​ប​ភាព​មិន​សម​រម្យ។

“ខ​គម្ពីរ​រំឭក” ដែល​មិត្ត​ភ័ក្រ​របស់យើ​ងម្នាក់​នេះ​បាន​ប្រើ​នោះ គឺ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​យ៉ូប ដែល​មាន​សេចក្តី​ចែង​ជា​បន្ត​ទៀត​ថា “ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន”។ ត្រង់​ចំណុចនេះ លោក​យ៉ូប​បាន​សន្យា​ចំពោះខ្លួ​ន​ឯង​ថា នឹង​ជៀស​ចេញ​ពី​ភាព​ត្រេក​ត្រអាល ហើយ​នៅ​ក្នុង​ចំណោម​​យើង ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដែរ។ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សន្យា​នេះ ដោយ​ពាក្យ​ថា “តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី?”(ខ.៤)។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់ថា ព្រះ​ទ្រ​ង់ពិត​ជាទត​ឃើញ ហើយ​បាន​រាប់​មែន(ហេព្រើ ៤:១៣) ហើយ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅចំពោះ​ទ្រ​ង់។

ហេតុ​នេះ​ហើយ​បាន​ជាអ្ន​ក​ជឿ​ត្រូ​វតែ “ជៀស​ចេញ​ពី​អសីល​ធម៌​ផ្លូវ​ភេទ”(១ថែស្សាឡូនិច ៤:៣)។ មាន​អ្នក​ខ្លះច​ង់​ជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​សីលធម៌ ហើយ​ព្រះ​គម្ពី​រ​ក៏​បាន​ចែង​ផង​ដែរ​ថា “សូម្បី​​តែ​​អ្នក​​ណា​​ដែ​ល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ”(ម៉ាថាយ ៥:២៨)។

បើ​អ្នក​បាន​តាំង​សញ្ញាជា​មួយនឹ​ងភ្នែ​ក​របស់​អ្នក​ហើយ ចូរ​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ អាច​ជួយ​ឲ្យអ្នក​រក្សា​សេចក្តី​សញ្ញា​នេះ​បាន។ សូម​បិ​ទខគម្ពីរ​មួយ នៅ​លើ​កញ្ចក់​កំព្យូទ័រ ទូរ​ទស្សន៍ ឬ​​នៅលើ​តាប​ឡូរបស់​រថយន្ត ឬម៉ូតូ​​អ្នក ហើយ​​ចាំ​​ថា…

ទ និងបង្អួច

ពេល​ដែល​យើង​ចេញ​ខាង​ក្រៅ​ផ្ទះ ដើម្បី​បើក​បរ​រថយន្ត​ជា​គ្រួសារ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ ចំពោះ​ផ្លាក​សញ្ញា​ពណ៌​ស ដែល​មាន​ចារ​ជា​អក្សរ​ពណ៌​ក្រហម​យ៉ាង​ច្បាស់​ថា: “មាន​លក់​ទ និងបង្អូច ធានាថាមានគុណភាពល្អ”។ ផ្លាក​សញ្ញា​នោះ​នៅ​ថ្មី​នៅ​ឡើយ ប៉ុន្តែ ខ្ញុំ​ខ្លាច​ផ្ទះ និ​ង​ ជង្រុ​ក​នៅ​ខាង​ក្រោយ​ផ្លាក​នោះ ដួល​រលំ​នៅ​ពេល​ណា​មួយ។ ថ្នាំ​ដែល​គេ​បាន​លាប​ពី​លើ​ជញ្ជាំង​ផ្ទះ​នោះ​កំពុង​របក ហើយ​បង្អួច​ក៏​មាន​ស្នាម​ប្រះ​ទៀត ហើយ​ផ្ទះ​នេះ​គ្មាន​ទ​​ទេ!

មនុស្ស​ជា​ច្រើន​បាន “ផ្សាយដំណឹង​ល្អ​” ថ្វាយ​ព្រះយេស៊ូវ ប៉ុន្តែ ផ្ទះ​ខាង​វិញ្ញាណ​របស់​យើង កំពុងស្ថិតក្នុង​ ស្ថាន​ភាព​ទ្រុឌ​ទ្រោម។ យើង​ប្រហែល​ជា​បាន​ទៅ​ព្រះវិហារ និយាយ​“ភាសាគ្រីស្ទបរិស័ទ” ហើយ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ដទៃ យ៉ាងសុ​ភាព។ ប៉ុន្តែ ពេល​ដែល​ការ​ប្រព្រឹត្ត​របស់​យើង មិន​ស្រប​នឹង​ចិត្ត​របស់​យើង នោះ​អាកប្ប​កិរិយ៉ា​ដ៏​ប្រសើរ​បំផុត​រប​ស់​យើង គឺ​គ្រាន់​តែ​ជា​ការ​សម្តែង ឲ្យ​គេយ​ល់ថា​ខ្លួន​​មាន​ជំនឿ​រឹង​មាំប៉ុណ្ណោះ។ ពេល​ដែ​លព្រះយេស៊ូវ​ប្រឈ​ម​មុខ​ដាក់​ពួក​ផារិស៊ី ទ្រង់​បាន​មាន​បន្ទូល​ថា “អ្នក​​រា​ល់​គ្នា​ … ខាង​​ក្រៅ​​មើល​​ទៅ​​ដូ​ច​​​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្តី​ កំពុត និង​សេចក្តី​ទទឹង​ច្បាប់​ទទេ”(ម៉ាថាយ ២៣:២៨)។

ចំពោះ​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​រាជ​សារ​ខុស​ពី​នេះ តែ​ក៏​ជា​ការ​មាន​បន្ទូល​ផ្ទាល់​ផង​ដែរថា “​កុំ​​​ឲ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មាន​ពុត​ឡើយ”(៦:១៦)។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ “មានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត …ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់”(១ធីម៉ូថេ ១:៥)។ អាកប្ប​កិរិយ៉ាខាង​ក្នុង​នេះ គួ​រ​តែ​បង្ហូរ​ចេញ​មក​ខាង​ក្រៅ តាម​រយៈ​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង​(លូកា ៦:៤៥)។

ចូរ​ពិចារណា​អំពី​ស្ថាន​ភាព​នៃ​ផ្ទះ​ខាង​វិញ្ញាណ​របស់​អ្នក នៅ​ថ្ងៃ​នេះ។…

ការលះបង់ នៅពេលបុណ្យខួបកំណើត

ពេល​ដែល​ខ្ញុំបា​ន​រំឭក​ស្វាមី​របស់​ខ្ញុំ​ថា ថ្ងៃ​ខួប​កំណើត​គម្រប់​៣៩​ឆ្នាំរបស់​គាត់ ជិត​ឈាន​ចូល​មក​ដល់​ហើយ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​យ៉ាង​ច្បាស់​ថា គាត់​មិន​ចង់​បាន​អំណោយ​អ្វី​ទេ។ ខ្ញុំ​ក៏​បាន​និយាយ​ក្នុង​ចិត្ត​ថា ចាស ត្រូវហើយ តែ​​ខ្ញុំ​នៅ​តែ​​បន្ត​ជំរុ​ញ​គាត់​ឲ្យ​គិត​អំពី​អំណោយ។ ពេល​នោះ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​យក​លុយ​សម្រាប់​​ចំណា​យ​នៅ​ថ្ងៃ​ខួប​កំណើត​នោះ ទៅ​ប​រិច្ចាក​ឲ្យ​អ្នក​ដទៃ​វិញ។

ព្រះ​គម្ពីរ​បាន​ឲ្យ​យើង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ទ្រ​ទ្រង់​ការ​ងា​រ​បម្រើ​ព្រះ និង​ជួយ​អ្នក​ដទៃ គឺ​មិន​មែន​ថ្វាយ​ដោយ​ការ​បង្ខំ​ចិត្ត ឬ​ដោយ​សារ​យើង​ជៀស​មិន​រួច​នោះ​ឡើយ(២កូរិនថូស ៩:៧)។​ ជា​ញឹក​ញាប់ ការ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​នេះ​ច្រើន​តែ​នាំ​ឲ្យ​អ្នក​ថ្វាយ​ទទួល​បាន​នូវ​ក្តី​អំណរ។ ពេល​ស្តេច​ដាវី​ឌ​បាន​ថ្វាយមាស​និង​ប្រាក់​ជា​ច្រើន​របស់​ទ្រង់ ដល់​ការ​សាង​សង់​ព្រះ​វិហារ មាន​ពួក​មន្ត្រី​នៃសាសន៍​អ៊ីស្រា​អែល​ជា​ច្រើន​ បាន​យក​គំរូ​តាម​ទ្រង់។ បន្ទាប់​ពី​ពួក​បណ្តា​ជន​បាន​ថ្វាយ​លង្ហិន ដែក​ ត្បូង និង​លោហធាតុ​ដែល​មាន​តម្លៃ​ហើយ “ពួកគេ​ក៏​បាន​អរ​សប្បាយ ដ្បិត​ពួក​គេបាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត”(១របាក្សត្រ ២៩:៩)។

នៅ​ក្នុង​កម្ម​វិធី​សម្ភោទ ស្តេច​ដាវីឌ​បាន​សរសេរ​តម្កើង​ព្រះ​ថា​ “យើង​​​ខ្ញុំ​​រា​ល់​គ្នា​បាន​យក​តែ​ពី​ព្រះហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ”(ខ.១៤)។ ត្រង់​ចំណុច​នេះ ទ្រង់​ចង់​មាន​ន័យ​ថា អ្វី​ៗ​គ្រប់​យ៉ាងសុទ្ធ​តែ​ជា​កម្ម​សិទ្ធ​របស់​ព្រះ។ ការ​ដែល​យើង​នឹក​ចាំ​ពី​ការ​នេះ នាំ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ចង់​ថ្វាយ ​ព្រោះ​យើង​គ្រាន់​តែ​កំពុង​ថ្វាយ​ធន​ធាន​របស់​យើង ទៅ​ព្រះ​វិញ ដែល​ទ្រង់​ជា​ម្ចាស់​ដ៏​ពិត​ប្រាក​នៃ​អ្វី​ៗ​គ្រប់​យ៉ាង។

ពេល​អ្នក​ថ្វាយ​ដង្វាយ ជា​ប្រាក់ ជា​កា​រ​បម្រើ ឬ​ជា​របស់​ទ្រព្យ ​នៅ​ពេល​ក្រោយ​ទៀត ដើម្បី​ទ្រទ្រង់​ព្រះ​រាជ​កិច្ច​របស់​ព្រះ​គ្រីស្ទ ចូរ​ពិនិត្យ​មើល​អាកប្ប​កិរិយ៉ា​រ​បស់ខ្លួន​ឯង​ឡើង​វិញ។ តើ​អ្នក​កំពុង​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​គ្មាន​ការ​បង្ខំ​ឬ​ទេ? ព្រះ​ទ្រង់​ស្រឡាញ់​អ្នក​ណាដែ​ល​ថ្វាយ​ដោយអំណរ​។ -Jennifer Benson Schuldt